០១.តាសានមានបុត្រីបុត្រា...បុត្របងហៅថាច័ន្ទគីរី
បុត្រស្រីវ័យក្មេងនាមសូភី..អាយុប្រាំពីរឆ្នាំហើយណា៎។
០២.ឪពុកចូលមហល្លកវ័យ..ប្រពន្ធគាត់ក្ស័យចោលលោកា
ទុកតាឱយនៅតោលកំព្រា..រស់សែនវេទនាបីនាក់កូន។
០៣.លុះច័ន្ទគីរីធំពេញវ័យ..មានសង្គ្រាមជ័យភ័យរត់លូន
ព្រាត់ប្រាស់ម៉ែឪញាតិបងប្អូន..គីរីស្ម័គ្រខ្លួនបំរើជាតិ។
០៤.ច័ន្ទគីរីបានចាកចេញទៅ..ទុក្ខតាមាននៅទ្រូងចង្អៀត
ជាមួយកូនពៅស្រីតូចទៀត..កម្មអឺយបៀនបៀតមកលើតា។
០៥.ទៅបាត់ច្រើនខែគ្មានដំណឹង..ទើបតែថ្ងៃហ្នឹងមានអក្ខរា
ផ្ញើជូនឪពុកចាស់ជរា..ប្រាប់សុខទុក្ខជាកូនប្រុសថ្លៃ។
០៦.លោកតាគាត់ចាស់ភ្នែកងងឹត..កំលាំងក៏រឹតឱនថយក្រៃ
គាត់មិនអាចអានដឹងសេចក្ដី..ឯសូភីស្រីមិនចេះទៀត។
០៧.ឪពុកនាំកូនស្រីកល្យាណ..ទៅរកអ្នកអានទ្រូងក្ដុកក្ដៀត
គិតដល់កូនប្រុសក្រែងរោគពាទ្យ..នៅបំរើជាតិកើតអីណា!។
០៨.ទៅដល់ទីផ្សារឃើញកម្លោះ..ពាក់អាវសម្លុសឫកសង្ហារ
សិតសក់វែកខ្ញង់ពាក់វ៉ែនតា..ស្បែកជើងបាតតាសៀតប៊ិចសម។
០៩.តាមើលទៅគេសមមានប្រាជ្ញ..តាឱនកាយខ្លាចដៃប្រណម្យ
ថាទេគុណម្ចាស់មេត្តាខ្ញុំ...បើមិនសមរម្យអភ័យរ៉ា។
១០.មេត្តាជួយអានដឹងសេចក្ដី..លិខិតនេះអីផ្ញើមកតា
ពីកូនសម្លាញ់ប្រុសស្ងួនភ្ងា..ដែលធ្វើជាទាហានបំរើជាតិ។
១១.កំលោះទទួលលិខិតតា..ហែកខ្វោកលាតលាអានខ្មីឃ្មាត
ធ្វើមាត់ម្ហបៗប្រកបទៀត..ទ្រូងខ្លួនចង្អៀតពេញឱរា។
១២.រួចហើយកំលោះបោះសំដី..មិនដឹងជាស្អីសំបុត្រតា
អក្សរក្រវ៉ាមដូចក្ដាមវារ..ប្រហែលកូនមាឥតតម្រេះ។
១៣.តាឮដូច្នោះលាន់មាត់ថា..កូនប្រុសថ្លៃថ្លាពីមុនចេះ
អក្សរត្រឹមត្រូវម្ដេចដូច្នេះ..សរសេរអីចេះមើលមិនយល់។
១៤.កំលោះសង្ហារឮដូច្នោះ..យកដៃឱបពោះទុក្ខកង្វល់
ទឹកភ្នែកហូរស្រោកជោកជាំថ្ពាល់..នឹកគិតទៅដល់ខ្លួនឥតប្រាជ្ញ។
១៥.ឃើញកំលោះយំតាភ័យខ្លាំង..ក៏យំប្រណាំងដោយគិតខ្លាច
កូនប្រុសសម្លាញ់ត្រូវបីសាច..ជាខ្មាំងកោងកាចបាញ់ប្រហារ។
១៦.សូភីកូនពៅស្រីកល្យាណ..ក៏ទ្រាំមិនបានយំទៀតណា
យំមិនដឹងរឿងព្រោះឃើញតា..អាណិតបិតាទុក្ខព្រួយធំ។
១៧.អ្នកនៅជិតខាងឃើញដូច្នោះ..នាំគ្នារោមរុសទុក្ខក្រៀមក្រំ
ទឹកភ្នែកហូរដែរស្មានទុក្ខធំ..ក៏នាំគ្នាយំឥតស្រដី។
១៨.យុវតីម្នាក់សឿងអស្ចារ្យ..ស្ទុះទៅសួរតាមានទុក្ខអ្វី
បាននាំគ្នាយំទាំងប្រុសស្រី..មេត្តាស្រដីប្រាប់ខ្ញុំផង។
១៩.តាឮដូច្នោះស្រដីថា..អ្នកអានអក្ខរាគាត់សៅហ្មង
ដឹងរឿងសេចក្ដីទុក្ខខុសឆ្គង..ពីកូនប្រុសច្បងផ្ញើមកតា។
២០.ប្រហែលកូនតាមានគ្រោះភ័យ..ក្នុងសង្គ្រាមជ័យឬមរណា
បានជាកម្លោះមិនវាចា..បង្ហូរនេត្រាដូចទុក្ខធំ។
២១.នារីស្ទុះទៅជិតកម្លោះ..វាចាពិរោះសួររំទំ
ថាកើតហេតុអីបានជាយំ..ឱយញាតិជៀវជុំយំព្រមគ្នា។
២២.កម្លោះហ៊ឺហារឆ្លើយមាំមួន..យំអាណិតខ្លួនព្រោះអត្តា
មិនបានរៀនសូត្រនៅសាលា..មិនចេះអក្ខរាខ្លួនឯងធំ។
២៣.បើមិនចេះទេកុំសៀតប៊ិច..កុំចង់រំលេចសៀតបន្លំ
ស៊យឱយខ្មាសគេទុក្ខក្រៀមក្រំ..ថ្ងៃស៊យធ្លាក់ចំលើអាត្មា។
២៤.យុវតីក្លាហានអានលិខិត..ដឹងសេចក្ដីពិតជំរាបតា
ច័ន្ទគីរីសុខទុក្ខធម្មតា..ទើបឡើងស័ក្ដិជានាយទាហាន។
២៥.តាឮដូច្នោះសែនត្រេកអរ..រំភើបញាប់ញ័រអស់ទាំងប្រាណ
លើកដៃសំពះដល់អ្នកអាន..ជូនជាពត៌មានដំណឹងពិត។
២៦.តាសូមអរគុណដល់មុំស្រី..ក្លាហានឈ្លាសវៃដូចបណ្ឌិត
បានឱយទ្រូងតាធូរស្រាលចិត្ត..ឈប់ភ័យលែងគិតរឿងអពមង្គល៕
.រៀនតែងលើកទី១នូវឆ្នាំ១៩៨៥តាមកំណាព្យ«យំអាណិតខ្លួន»
vendredi 8 mai 2009
dimanche 22 février 2009
នោមផ្ញើ
១.មីងម៉ាន់មេម៉ាយមានកូនស្រី..............នាងធំដឹងក្ដីវ័យក្រមុំ
ឃ្វាលតែគោពីតូចដល់ធំ...............មិនបានអបរុំរៀនសិក្សា។
២.ម្ដាយនៅមេម៉ាយគាត់ខំណាស់..កិច្ចការស្អេកស្កាស់ធ្វើចំការ
ដាំម្ទេសត្រសក់អន្លក់ផ្កា............ត្រប់ស្រួយត្រប់ខាជាហូរហែ។
៣.គាត់យកទឹកនោមមកធ្វើជី ..................មិនប្រើជីគីមីអីទេ
ដំណាំលូតលាស់មានផ្កាផ្លែ.........រែកទឹកស្រោចថែចិត្តសប្បាយ។
៤.ម្ដាយផ្ដាំឱយកូននោមដាក់ពាង....រីកូនស្រីនាងស្ដាប់តាមម្ដាយ
មកនោមដាក់ពាងទោះនៅឆ្ងាយ..ស្រីនឹកសោកស្ដាយជីធម្មជាតិ។
៥.កំពុងឃ្វាលគោនៅវាលស្រែ.......នឹកបណ្ដាំម៉ែស្រីលៃឆ្លៀត
ទៅនោមឯផ្ទះមិនឃ្លាងឃ្លាត...ប្រាប់អ្នកឯទៀតនៅជិតគ្នា។
៦.តាអើយជួយឃ្វាលគោខ្ញុំផង.......ឈឺនោមកន្លងខ្ញុំយាត្រា
ទៅនោមឯផ្ទះធ្វើជីណា...............ម៉ែខ្ញុំផ្ដាំថាធ្វើយ៉ាងនេះ។
៧.តាចាស់គាត់ខិលក៏វាចា...............នោមផ្ញើផងណាឥល៉ូវនេះ
យកទៅធ្វើជីល្អវិសេស...............ទឹកនោមតានេះល្អណាស់មុំ។
៨.ក្មេងឆោតចោទសួរទៅគាត់ថា.....នោមផ្ញើយ៉ាងណាវាលាយឡំ
ទឹកនោមរបស់តាលាយរបស់ខ្ញុំ.........ធ្វើម៉្ដេចនាងខ្ញុំយកបានតា!។
៩.ចាស់ព្រើលបញ្ជាក់ប្រាប់ទៅស្រី..........ខ្លាចលាយឡំអីស្រីចៅតា
ទឹកសល្អក់ៗរបស់តា....................ទឹកនោមថ្លាៗរបស់ចៅ។
១០.មិនច្រឡំទេ!សនិងថ្លា..................យកធ្វើជីរ៉ាល្អពេកកូវ
ដាក់បន្លែស្ទុះលឿនណាស់ចៅ........កុំគិតហ្មងសៅមិនបានការ។
១១.ក្មេងឆោតយល់ព្រមឱយនោមផ្ញើ ..តានោមស្រួលតើ!នោមទៅតា
នោមឱយបានច្រើនហើយយូររ៉ា...........នោមអស់ចិត្តតាយូរកន្លង។
១២.តាខិលនោមផ្ញើរួចស្រេចបាច់.....ក្មេងឆោតចរត្រាច់ឥតសៅហ្មង
ឱយតានោមផ្ញើស្រួលកន្លង................បានធ្វើជីផងល្អពេកកូវ។
១៣.ក្មេងឆោតទន្ទេញនូវពាក្យតា......«សល្អក់របស់តាថ្លាៗរបស់ចៅ»
ម្ដាយឮកូននិយាយរង៉ូវ..................ថ្លារបស់ចៅល្អក់របស់តា។
១៤.ម្ដាយសួរទៅកូនទន្ទេញអី...........ដូចជាមានន័យផ្លែកធម្មតា
កូនឆ្លើយប្រាប់ម្ដាយថាមានតា........នោមផ្ញើខ្ញុំណានោមដាក់កូន។
១៥.ម្ដាយឮហើយយកដៃគក់ទ្រូង..................តាចាស់ស៊ីខូងវាធើកូន
មិនមែននោមផ្ញើស៊យសោះសូន្យ.............វាកុហកកូនស្ងួនពិសី។
១៦.ក្មេងឆោតខឹងណាស់រត់ទៅវឹង.......តាកញ្ចាស់ហ្នឹងចិត្តអប្រិយ
កុហកខ្លួនផងនោមផ្ញើអី...............សងសឹកទាន់ដៃស្រីថ្លៃម្ដង។
១៧.មកជួបមុខតាស្រីខឹងណាស់.........ស្រែកខ្លាំងថាយ៉ាស់ធើខ្ញុំផង
តាកុហក ខ្ញុំខឹងកន្លង....................ខ្ញុំធើតាម្ដងឱយរួចគ្នា។
១៨.ចាស់ព្រើលឮហើយក៏ស្រដី...................ធើ ចុះចៅស្រីទូទាត់គ្នា
ធើឱយអស់ចិត្តខឹងសម្បារ................តាសុខចិត្តសារភាពកំហុស៕

យកចិត្តចៅហ្វាយ
១.មេម៉ាយឆើតឆាយស្រស់សង្ហារ.បានចរយាត្រាទៅលេងម្ដាយ
នៅភូមិកំណើតដ៏សែនឆ្ងាយ.....បានសំរាកកាយផ្ទះក្លើម្រាក់។
២.មេភូមិឃើញម្រាក់ជាមេម៉ាយ..គឹតចង់កៅឆាយឃាត់សំណាក់
រៀបចំកន្លែងកេងសំរាក........នៅរានហាលតាកតមុខផ្ទះ។
៣.រួចគាត់ទៅបបួលមេឃុំ.......ឃុបឃឹតបន្លំចូលលបលះ
ជាមួយមេម៉ាយស្អាតត្រចះ.........ជួបហើយរូតរះវិលឆាប់រ៉ា។
៤.ប្រពន្ធមេភូមិគាត់គួរសម.........ហើយក៏រៀបចំគ្រែអត្តា
ជូនអ្នកមេម៉ាយចូលនិន្ទ្រា......គាត់ស្ម័គ្រគេងរ៉ាតាកមុខផ្ទះ។
៥.រង់ចាំប្ដីមកប្រាប់ឱយដឹង.......ថាក្លើយើងហ្នឹងគេងក្នុងផ្ទះ
ខ្លាចប្ដីច្រឡំចូលផ្ដេសផ្ដាស់.យើងជាម្ចាស់ផ្ទះស្ម័គ្រនៅក្រៅ។
៦.គេងចាំប្ដីយូរលក់សុងសូន្យ.លក់មិនដឹងខ្លួនលុះយប់ជ្រៅ
មេភូមិមេឃុំខិលពេកកូវ............គិតគ្នាត្រូវរ៉ូវវាត់មេម៉ាយ។
៧.មេភូមិគួរសមប្រាប់មេឃុំ...ចូលទៅមុនខ្ញុំណាចៅហ្វាយ
នៅក្នុងមុងនុះ!អ្នកមេម៉ាយ...វាត់ឱយអស់ដៃលោកមេឃុំ។
៨.មេឃុំលបចូលដល់ក្នុងមុង........យប់ងងឹតស៊ុងលេងហរធំ
ប៉ះកាយស្រៀវស្រើបដូចក្រមុំ..ស្ទាបស្រីស្រងំស្រួលអស្ចារ្យ។
៩.ដកមេរួចហើយចេញមកក្រៅ......គាត់ដើរសំដៅមេភូមិរ៉ា
ហើយពោលប្រាប់ លូកស្ទាបកាយា..នាងឥតវាចាកោសរូសអី។
១០.ពេលដាក់ចូលនាងពើតអស្ចារ្យ.រួចថ្ងូរខ្លាំងក្លាស្រណុកក្រៃ
ចំជាមេម៉ាយអត់យូរថ្ងៃ.........មេភូមិឆាប់លៃលកទៅណា។
១១.មេភូមិសប្បាយចិត្តកន្លង.គាត់ប្រុងវាត់ម្ដងលបយាត្រា
ចូលដល់ក្នុងមុងប្រុងចាត់ការ..ស្រាប់តែភរិយាសួរ«ទៀតតា!»។
១២.ទើបតែដាក់ហើយអំបាញមិញ.ដាក់ឡើងញាប់ស្ញេញប្លែកធម្មតា
មេភូមិភ្ញាក់ព្រើតឮភរិយា............សួរដូច្នេះណា៎ខកចិត្តក្រៃ។
១៣.នឹកឡើងហួសចិត្តស្ដាយអស្ចារ្យ..គិតដល់ភរិយាខ្លួនបេត្តី
ត្រូវមេឃុំគាត់ពួយអស់ដៃ...............បាបកម្មចង្រៃមកផ្ដន្ទា៕

នេនមិនចេះធម៌
១.ចិនចាស់បានចូលមរណភាព..កូនចៅក៏រៀបចំគ្នាន់គ្នេរ
និមន្តព្រះសង្ឃញាតិច្រើនទ្វេ.សូត្រមន្តឆាន់វេជូនសពម្ដាយ។
២.គ្រូសូត្រចាត់ចែងភិក្ខុសង្ឃ.នេនថ្មីច្រើនអង្គសូត្រស្វាធ្យាយ
បង្សុកូលទេសនាឧទ្ទិសថ្វាយ..ដល់សាកសពម្ដាយជាជាតិចិន។
៣.ព្រះសង្ឃបួសយូរសូត្រធម៌ល្អ...នេនបួសថ្មីក៏សូត្រមិនប៉ិន
សូត្រធម៌មិនឮចេះមិនឆ្អិន.........ចាំធម៌ចេះសិនសឹមសូត្រឮ។
៤.សូត្រធម៌ចប់ហើយចឹកសួរថា....ម៉េចលោកតូចវាសូត្រមិនឮ
ឯលោកធំៗក៏សូត្រឮ.....លោកតាឆ្លើយមើ!វាយ៉ាងណា?។
៥.គ្រូសូត្រឈ្លាសវៃពន្យល់ប្រាប់.សូត្រឮសម្រាប់ញោមញាតកា
នៅទីនេះស្ដាប់ឮគ្រប់អត្មា....សូត្រខ្សិបគឺថាឧទ្ទិសថ្វាយ។
៦.ថ្វាយព្រលឹងម្ដាយដែលចែកឋាន.ទៅភពនិព្វានលោកឯនាយ
ឋានសួគ៌ទេវតាភពសប្បាយ...ផុតភយន្តរាយក្នុងលោកិយ។
៧.អាចឹកត្រេកអរឮដូច្នោះ.ក៏នឹកស្រណោះនេនបួសថ្មី
ប្រគេនសូងលើសសង្ឃដទៃ..បានសូត្រពរជ័យជូនសពម្ដាយ។
៨.តាមពិតលោកនេនមិនចេះធម៌.ហើយខ្លាចខ្មោចញ័រមាត់អង្គកាយ
រួចបានគ្រូសូត្រឆ្លើយដោះស្រាយ..សូត្រឧទ្ទិសថ្វាយព្រលឹងខ្មោច៕

ដាក់ប៉ាច់ល្មមប៉ក
១.កំលោះក្រមុំស្រឡាញ់គ្នា..ជាគូសង្សារស្ម័គ្រស្មោះក្រៃ
តែងណាត់ជួបគ្នារាល់រាត្រី...ក្បែរគុម្ភស្លឹកគ្រៃជិតមាត់ស្រះ។
២.កំលោះជំរាបដល់ពុកម៉ែ......ដណ្ដឹងមាសមេឆាប់រហ័ស
ដោយបានសច្ចាស្បត់មុខព្រះ.ចិត្តមិនប្ដូរផ្លាស់លុះអវសាន្ត។
៣.មេបាខាងប្រុសរកចាស់ទុំ...ចូលសួរម្ដាយមុំសុំចងស្ពាន
ដណ្ដឹងកូនស្រីល្អចំណាន......យកជាឧទានក្រុមគ្រួសារ។
៤.មេបាខាងស្រីមិនពេញចិត្ត....មិនដឹងរឿងពិតកូនទេណា
ទោះបីញាតិសួរតាមផ្លូវការ.យកលេះឆ្លើយថាកូនក្មេងវ័យ។
៥.កូនស្រីនៅជិតឆ្លើយតបថា.នៅក្មេងឯណាខ្ញុំពេញវ័យ
ដាក់ប៉ាច់ល្មមប៉ករាល់រាត្រី..ក្បែរគុម្ភស្លឹកគ្រៃមាត់ស្រះយើង។
៦.ម្ដាយមុខក្រហមឮដូច្នោះ.បាក់មុខមាត់ឈ្មោះស្ទុះក្រោកឡើង
ស្រែកជេរឆួលឆេះក្ដៅដូចភ្លើង.ថាកូនលើកជើងឱយប្រុសធើ។
៧.កូនតបមិនបានលើកជើងទេ......គឺខ្ញុំវិញទេអង្គុយលើ
បើម៉ែមិនជឿសាកល៎មើ!..ស្រៀវស្រើបរង្គើអស់អង្គប្រាណ។
៨.ម្ដាយស្រែកយ៉ាស់!ចេះជាងអញ.ឱរាឆួលខ្នាញ់ជេរព្រមាន
ថាកូនមិនស្ដាប់ដំបូន្មាន.......ធ្វើខុសបំពានទម្លាប់ខ្មែរ៕

ម៉ាក់តែមួយប៉ាឯងដេកភ្លេច
១.ក្មេងស្រីម្នាក់រត់លេងក្នុងទីធ្លា..ឃើញមាន់គោកវាឡើងពាក់មាន់មេ
ហើយរងាវទទះស្លាបភឹលដែរ....ដេញកៀងមាន់មេរត់ផ្អើលឆ្លេឆ្លា។
២.នាងឃើញអញ្ចឹងរត់វឹងទៅប្រាប់ម៉ាក់.មាន់គោកឡើងពាក់ញឹកញាប់អស្ចារ្យ
ពាក់ឡើងដប់ដងមួយល្ងាចនេះណា៎...ម៉្ដេចវាខ្លាំងក្លាម៉្លេះណា៎ម៉ាក់អើយ។
៣.ម្ដាយឮដូច្នោះគាត់ក៏វាចា....កូនទៅប្រាប់ប៉ាឱយលឿនឡើងវើយ
ឱយប៉ាធ្វើដូចអាគោកយើងអឺយ...កូនស្រីឮហើយក៏ទៅប្រាប់ប៉ា។
៤.ប៉ាឮដូច្នោះក៏សួរទៅកូន....អាគោកមាំមួនខ្លាំងមហិមា
វាពាក់តែមេមួយឬយ៉ាងណា?...កូនស្រីឆ្លើយថាមេច្រើនណាស់ប៉ា។
៥.ឪពុកឮហើយឆ្លើយទៅកូនខ្លួន.ទៅប្រាប់ម្ដាយស្ងួន!ប៉ាខ្លាំងដូចគ្នា
បើមានមេច្រើនដូរតាមប្រាថ្នា...បែបខ្លាំងលើសអាគោកផងពិសី។
៦.ម្ដាយឮកូនប្រាប់ថ្លៃក៏វាចា...ម៉ាក់តែមួយប៉ាឯងដេកភ្លេចវ៉ី
ម៉ាក់កេស!ប៉ាឯងសម្ងំធ្វើហី.....អួតគ្រាន់បើអីវាមិនខ្មោចទេ។
៧.កូនស្រីរត់វឹទៅជម្រាបប៉ា...ម៉ាក់និយាយថាៈប៉ាមិនខ្មោចទេ
ម៉ាក់តែមួយប៉ាដេកភ្លេចរាប់ខែ. បើមិនកេសទេមុខតែអត់ហើយ។
៨.ម្ជូរត្រីរាល់ថ្ងៃលេបមិនចូលទេ..ម្ហូបក្រុងម្ហូបស្រែផ្លាស់ប្ដូររឿយៗ
ទើបប៉ាលេបរួចមានកម្លាំងវើយ.....មិនទ្រមក់ឡើយផ្លែកមាត់រាល់ថ្ងៃ៕

ដេកមមើ
១.កំលោះខ្មែរម្នាក់មានពួកម៉ាក..ចត្តិល្អស្មោះស្ម័គ្រជាតិវៀតណាម
បែកខានជួបគ្នាជាយូរឆ្នាំ.....ចៃដន្យបាននាំឱយជួបមិត្ត។
២.មិត្តវៀតណាមទើបរៀបការ..បាននាំភរិយាស្អាតវិសិដ្ឋ
ឱយស្គាល់សំឡាញ់ខ្មែរល្អពិត..ស្និតស្នាលប្រណិតចិត្តស្មោះទ្វេ។
៣.មិត្តយួនក៏បបួលសំឡាញ់ខ្មែរ.ទៅសំណាក់់ដែរនៅផ្ទះគេ
ព្រោះនឹកសំឡាញ់ខ្លួនខ្លាំងទ្វេ.បានបែកច្រើនខែឆ្នាំមកហើយ។
៤.មិត្តខ្មែរឃើញសម្ផស្សភរិយា.មិត្តខ្លួនសោភាគេក៏ឆ្លើយ
បដិសេធមិនទៅផ្ទះគេឡើយ..ទ្រាំមិនបានវើយនាំខូចការ។
៥.ក្លើយួននៅតែបង្ខំទៀត.អូសទាញខ្មីឃ្មាតមិត្តស្ងួនភ្ងា
ចង់ឱយសម្លាញ់ស្គាល់ផ្ទះគ្នា........រស់លើនាវាទូកដរធំ។
៦.មិត្តបង្ខំពេកឆ្លើយដោះសារ.ដេកមមើណា៎ខ្លាចគ្រោះធំ
មមើធ្លាក់ទឹកស្លាប់មិនសម......ក្លើកុំបង្ខំនាំវរវឹក។
៧.មិត្តយួនអះអាងនៅការពារ.ចង់ជួបសន្ទនាបែកយូរនឹក
បានជួបគ្នាម្ដងយើងស៊ីផឹក..រហូតទល់ព្រឹកទាំងអស់គ្នា។
៨.ក្លើអង្វរពេកក៏ព្រមទៅ..សប្បាយពេកកូវបានសន្ទនា
ពីរឿងរកសីុកិច្ចការងារ....សុខទុក្ខគ្រួសារសព្វគ្រប់ផង។
៩.ស៊ីផឹករួចហើយចូលនិន្ទ្រា..ស្រាប់ខ្មែរស្ទុះស្ទារដើរកន្លង
សំឡាញ់ដែលដេកកំដរផង......រួចដើរតម្រង់រកធ្លាក់ទឹក។
១០.មិត្តយួនស្ទុះភ្លេតទៅចាប់អាវ.ទាញថយលឿនរ៉ាវភ័យវវឹក
ឃើញក្លើមមើចង់ធ្លាក់ទឹក..នឹកភ័យសន្ធឹកអាណិតក្លើ។
១១.មួយយប់ទាបភ្លឺខ្មែរក្រោកដើរ..ពុតជាមមើធ្វើបាបក្លើ
ធ្វើឱយមិត្តយួនងោកងក់សឺ.ធ្មេចលក់ទាបភ្លឺលក់សូន្យឈឹង។
១២.ខ្មែរខិលបានដៃក៏ក្រោកដើរ..ពុតជាមមើដើរសំឡឹង
សំដៅគ្រែភរិយាមិត្តខ្លួនហ្នឹង.ចូលស្ទាបស្ងាត់ឈឹងឥតវាចា។
១៣.នាងស្មានតែប្ដីខំសម្ងំ..ឱយខ្មែរបន្លំចូលចាត់ការ
ធ្វើតាមចិត្តចង់ក្ដីប្រាថ្នា..ស្រណុកកាយាថ្ងូរស្រួលក្រៃ។
១៤.ដកមេរួចហើយចេញមកក្រៅ.ដើរសំដៅទៅដេកធ្វើហី
មិនឱយសំឡាញ់គិតសង្ស័យ..នេះមិត្តអប្រិយឆីប្រពន្ធមិត្ត។
១៥.មួយសន្ទុះមកគាត់ចង់ទៀត.ក៏លបលួចឆ្លៀតចូលទៅយិត
តាមចំណង់ខ្លួនឱយអស់ចិត្ត..មមើឆ្លាតពិតយិតឆ្ងាញ់ដៃ។
១៦.ប្រពន្ធសំឡាញ់ស្អាតអស្ចារ្យ.ឃើញភ្លាមឱរារែងបេត្តី
ចង់ក្រេបរស់ជាតិកែវចរណៃ....នេះមិត្តអប្រិយចិត្តសាមាន្យ៕

Inscription à :
Articles (Atom)