dimanche 22 février 2009

ដាក់ប៉ាច់ល្មមប៉ក

១.កំលោះក្រមុំស្រឡាញ់គ្នា..ជាគូសង្សារស្ម័គ្រស្មោះក្រៃ
តែងណាត់ជួបគ្នារាល់រាត្រី...ក្បែរគុម្ភស្លឹកគ្រៃជិតមាត់ស្រះ។
២.កំលោះជំរាបដល់ពុកម៉ែ......ដណ្ដឹងមាសមេឆាប់រហ័ស
ដោយបានសច្ចាស្បត់មុខព្រះ.ចិត្តមិនប្ដូរផ្លាស់លុះអវសាន្ត។
៣.មេបាខាងប្រុសរកចាស់ទុំ...ចូលសួរម្ដាយមុំសុំចងស្ពាន
ដណ្ដឹងកូនស្រីល្អចំណាន......យកជាឧទានក្រុមគ្រួសារ។
៤.មេបាខាងស្រីមិនពេញចិត្ត....មិនដឹងរឿងពិតកូនទេណា
ទោះបីញាតិសួរតាមផ្លូវការ.យកលេះឆ្លើយថាកូនក្មេងវ័យ។
៥.កូនស្រីនៅជិតឆ្លើយតបថា.នៅក្មេងឯណាខ្ញុំពេញវ័យ
ដាក់ប៉ាច់ល្មមប៉ករាល់រាត្រី..ក្បែរគុម្ភស្លឹកគ្រៃមាត់ស្រះយើង។
៦.ម្ដាយមុខក្រហមឮដូច្នោះ.បាក់មុខមាត់ឈ្មោះស្ទុះក្រោកឡើង
ស្រែកជេរឆួលឆេះក្ដៅដូចភ្លើង.ថាកូនលើកជើងឱយប្រុសធើ។
៧.កូនតបមិនបានលើកជើងទេ......គឺខ្ញុំវិញទេអង្គុយលើ
បើម៉ែមិនជឿសាកល៎មើ!..ស្រៀវស្រើបរង្គើអស់អង្គប្រាណ។
៨.ម្ដាយស្រែកយ៉ាស់!ចេះជាងអញ.ឱរាឆួលខ្នាញ់ជេរព្រមាន
ថាកូនមិនស្ដាប់ដំបូន្មាន.......ធ្វើខុសបំពានទម្លាប់ខ្មែរ៕

Aucun commentaire:

Enregistrer un commentaire