១.លោកថីទើរៀបអពាហ៍ពិពាហ៍.រស់នៅភារាសុខក្សេមក្សាន្តក្រៃ
ធ្វើការចិញ្ចឹមជីវិតរាល់ថ្ងៃ..........ដូចខ្មៃរដទៃនៅក្នុងខេមរា។
២.ថ្ងៃមួយភរិយាគាត់មានទុក្ខធំ..ឈឺចុកក្ដៅងុំពេញពោះអត្តា
ហើយគាត់នៅផ្ទះតែឯងឯកា..ប្ដីទៅធ្វើការឥតបានដឹងទេ។
៣.គាត់ក៏ទៅគិលានដ្ឋានព្យាបាល.ក្រែងបានធូរស្រាលក៏រូសរាន់ទ្វេ
ហេងជួបវិជ្ជបណ្ឌិតទំនេរ..គាត់ទទួលចែរាក់ទាក់ក្រៃ។
៤.វិជ្ជបណ្ឌិតពិនិត្យមើលភ្លាម.រួចហើយយកឈាមរបស់អ្នកស្រី
ទៅឱយគេធ្វើកុសលវិច័យ..កើតរោគាអីនៅក្នុងកាយា។
៥.ថតឆ្លុះពិនិត្យសព្វសារពើ......ទើបពេទ្យបន្លឺប្រាប់ទៅគាត់ថា
កើតពោះវៀនដុះខ្នែងអ្នកឯងណា..ត្រូវវះកាត់វាពេទ្យប្រាប់ទៅគាត់។
៦.វិជ្ជបណ្ឌិតពន្យល់ការពិត..អ្នកកុំភ័យភិតគិតរឿងឈឺថ្កាត់
ឥល៉ូវចាំបាច់ត្រូវតែវះកាត់...ទៅបន្ទប់«កាត់សេ»ខាងនោះណា។
៧.អ្នកជម្ងឺឮពេទ្យថាកាត់សេ..គាត់រន្ធត់ទ្វេហើយស្រែកតវ៉ា
ចាំសួរប្ដីខ្ញុំសិនមុនកាត់វា!..ពេទ្យពន្យល់ថាមិនមែនទេចែ។
៨.«កាត់សេ»គឺលេខ៤គណា៎អ្នក.ធ្វើឱយគាត់ភ្ញាក់ឆ្លើយអញ្ចឹងទេ!
ឱ!ខ្ញុំច្រឡំស្មានតែ«កាត់សិរ»..ខំភ័យខ្លាចទ្វេឮពេទ្យថាកាត់។
៩.ចែស្នាក់នៅបន្ទប់លេខ៤គ..រង់ចាំពេលល្អពេទ្យនឹងវះកាត់
ឯប្ដីមកដល់ផ្ទះស្រាប់តែស្ងាត់..ហេតុអីក៏បាត់ប្រពន្ធទៅណា៎។
១០.លោកថីគាត់បានសួរញាតិនៅជិត.ក៏ដឹងរឿងពិតរបស់ភរិយា
ទៅមន្ទីរពេទ្យព្យាបាលកាយា.គាត់ក៏ស្ទុះស្ទារទៅគិលានដ្ឋាន។
១១.ទៅដល់មន្ទីរពេទ្យគាត់បានសួរ.ពេទ្យតាមការគួរមានឃើញទេទាន
ប្រពន្ធខ្ញុំឈឺពោះពេញប្រាណ.....មកគិលានដ្ឋានពីព្រឹកមិញទេ?។
១២.ពេទ្យក៏ឆ្លើយប្រាប់ហើយចង្អុលផ្លូវ.គេ«ផ្លាស់សេ»នៅបន្ទប់កាត់សេ
បុរសជាប្ដីឆ្លើយតបថាទេ!.....ម៉េចក៏«ដូរសិរ!»ក្រែងនាងឈឺពោះ!។
១៣.PLACER គឺជាភាសាបារាំង..ឱយខ្មែរភាន់ភាំងឮពាក្យនោះ
PLACER ប្រែថាដាក់នៅនោះ.ឱយខ្មែរស្រីប្រុសគិតខុសគ្រប់គ្នា៕
samedi 21 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire