១.កក្ដឹកត្រជាក់រាល់រាត្រី.........ប្រជាប្រុសស្រីតែងដុតភ្លើង
ដុតអាំងពេលព្រឹកព្រលឹមឡើង.ទម្លាប់ខ្មែររយើងនៅស្រុកស្រែ។
២.ថ្ងៃមួយនាយស៊យក្រោកព្រឹកឡើង.គរអុសដុតភ្លើងរួចទៅស្រែ
ទៅមើលអន្លុងលើកទ្រូដែរ..រូសរាន់គ្នាន់គ្នេរព្រឹកព្រហ៊ាម។
៣.កូនចេញទៅផុតឪមកដល់.ចិត្តគាត់ខ្វាយខ្វល់នៅមិនស្ងៀម
ស្កាត់មកជួបកូនព្រឹកព្រហ៊ាម.លួចមកលាក់លាមខ្លាចញាតិដឹង។
៤.មកពីព្រលឹមចង់ជួបកូន.......រកពឹងមាសស្ងួនប្រុសព្រលឹង
មកជួបភ្នក់ភ្លើងក្ដៅអញ្ចឹង..នៅអាំងត្រង់ហ្នឹងចាំជួបកូន។
៥.ចៃដន្យពេលនោះកូនប្រសារ..ភ្ញាក់ឡើងស្រវ៉ាបាត់ប្ដីខ្លួន
ស្ទុះក្រោកតាមរកប្ដីមាសស្ងួន..ឃើញស្មានប្ដីខ្លួននៅឯកា។
៦.គិតថាប្ដីខ្លួនឃើញខ្មៅស្ទុង.ទទូរភួយស្កុងអាំងភ្លើងរ៉ា
ដើរមកក្រោយខ្នងស្ទាបកេសា..រួចហើយវាចាលេងព្រងើយ។
៧.កាលយប់មិញស្រណុកអស្ចារ្យ.ធើប៉ះត្រង់ណា៎ស្រួលដល់ហើយ
ដៃស្ទាបក្បាលអ្នកអាំងភ្លើងហើយ.ក៏មិនឆ្លងឆ្លើយតបទៅស្រី។
៨.ពោលហើយស្រីទៅងូតទឹកអឺយ.រួចមិនកន្តើយមកកេសប្ដី
ទាញភួយពីប្រាណស្មានស្វាមី..រួចហើយស្រដី«អូនចង់ណា៎»។
៩.ឪក្មេកអេសអុញឥតស្រដី..កូនប្រសារស្រី«អូនចង់ទៀតណា៎»
ឪក្មេកទាល់ច្រកក៏ឆ្លើយថា.........ពុកទេជីវាច្រឡំហើយ៕
vendredi 20 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire