mardi 17 février 2009

ហោរា

១.ពេលឃើញស្រីស្អាតហោរីករាយ..អួតចេះទស់ទាយរកលាភជ័យ
ទាយតែក្រមុំព្រហ្មចារី.....មេម៉ាយស្រួយខ្ចីស្រស់សង្ហារ។
២.ថ្ងៃមួយមេម៉ាយឆើតឆាយក្រៃ..ចង់ដឹងលាភជ័យដល់អត្តា
អញ្ជើញលោកហោទស់ទាយការ..អនាគតលាភាលាភដល់កាយ។
៣.ហោរាញញឹមលូកចាប់ដៃ..ស្ទាបបាតដៃថ្លៃអ្នកមេម៉ាយ
ហើយវាចាអ្នកកុំខ្វល់ខ្វាយ.....សំណាងដល់កាយល្អប្រពៃ។
៤.មើលទៅម្រាមដៃស្រួចដូចបន្លា.សក់វែងប្រាស់ស្មាសាច់ហ្មត់ខៃ
ញញឹមថ្ពាល់ខួចស្រស់ប្រឹមប្រិយ..ភក្ត្រស្អាតឥតបីដូចវង់ចន្ទ។
៥.សំដីពិរោះល្អពណ្ណរាយ..ក្លិនក្រអូបសាយដូចខ្លឹមចន្ទន៍
អ្នកសំណាងណាស់បានប៉ះកាន់..របស់សំខាន់ដែលទន់ជ្រាយ។
៦.បានប៉ះរបស់ទន់ទៅជារឹង......សំណាងឥចឹងវាមិនងាយ
ជួបប្រទះទេនៅក្នុងកាយ.....សុំឈប់ទស់ទាយត្រឹមនេះចុះ។
៧.មេម៉ាយឮហើយធ្វើភ្នែកស្លឺ..ព្រោះមិនដែលឮពាក្យដូច្នោះ
មិនដែលប៉ះរបស់ទន់សោះ..ក្លាយជារឹងស្មោះឆ្ងល់អស្ចារ្យ។
៨.មានមេម៉ាយចាស់អង្គុយក្បែរ..ចង់ទស់ទាយដែរសួរហោរា
ទាយឱយគាត់ផងរកលាភណា៎..ហើយហុចហត្ថាលាតបាតដៃ។
៩.មេម៉ាយគាត់ចាស់អន់សម្ផស្ស..លោកហោគាត់ទស់ទាយមើលដៃ
ឃើញសាច់ជ្រីវជ្រួញរួចស្រដី......ឥតសំណាងអីយាយឯងណា៎។
១០.យាយប៉ះរបស់រឹងទៅជាទន់...ចំជាស៊យធ្ងន់ជាប់កាយា
ហោសុំឈប់ទាយត្រឹមនេះណា....អ្នកពិចារណាខ្លួនឯងចុះ។
១១.មេម៉ាយលាន់មាត់ថាអីយ៉ាស់!..មិនដែលប្រទះរឿងនេះសោះ
ហើយផ្ទុយស្រឡះពីនាងនោះ..គឺកុហកស្មោះរឿងអញ្ចឹង។
១២.មួយប៉ះរបស់រឹងទៅជាទន់.....មួយប៉ះរបស់ទន់ទៅជារឹង
មិនធ្លាប់ជួបទេរឿងអស់ហ្នឹង..ផ្ទុយគ្នាអញ្ចឹងនាងនឹងខ្ញុំ។
១៣.អង្គុយរកនឹកនូវពាក្យហោ...គិតយូរសើចហ៊ោឮរណ្ដំ
ស្រីក្មេងឆ្លើយថាពិតមែនអុំ.....កាលប្ដីចាស់ខ្ញុំពីមុនណា៎។
១៤.សរសៃទន់របស់មនុស្សចាស់..ប៉ះស្ទាបយូរណាស់រឹងអស្ចារ្យ
ត្រូវប៉ាច់តែម្ដងដូចហោថា.........ប៉ះសាច់ទន់វាទៅជារឹង។
១៥.ចំណែកអុំឯងមេម៉ាយចាស់..ប៉ះសាច់រឹងច្បាស់ទន់មែនហ្នឹង
ខ្លួនស្វិតជ្រិវជ្រួញខ្មៅម្លឹងៗ..ប៉ះរបស់រឹងទៅជាទន់មែន៕
ផាត់រឿន

Aucun commentaire:

Enregistrer un commentaire