mardi 17 février 2009

ស្ត្រីសម័យផ្កាយរណប

១.នារីឥល៉ូវទាន់សម័យ..........មិនទាន់ពេញវ័យតាក់តែងកាយ
លាបប្រេងផាត់ម្សៅល្អឆើតឆាយ..រាំលេងសប្បាយដោយមេត្រី។ ២.ខ្លះទៀតឃើញគេសម្ផស្សល្អ....ចិន្ដាខ្វារកគិតកែឆ្នៃ ខំសាក់ចិញ្ចើមកោងខ្វង់ក្រៃ......ឱយស្រស់ប្រិមប្រិយដូចកិន្នរ។ ៣.ខ្លះទៀតចង់ស្អាតធ្វើច្រមុះ..ពេទ្យវះកាត់ពុះឱយស្រួចល្អ ទោះបីជាឈឺឥតមាត់ក..............ចង់ស្អាតបវរល្អសំសួន។ ៤.ខ្លះទៀតចង់ឱយសុដនធំ.........ពេទ្យវះដាក់ដុំស៊ីលីកូន មិនខ្លាចគ្រោះថ្នាក់ធ្លាក់ដល់ខ្លួន.....ចង់ល្អមាំមួនដូចវិភា។ ៥.ដើម្បីគេឯងមើលគយគន់.......សម្ផស្សតូចតន់ទេពកញ្ញា
គេកោតសរសើរស្អាតអស្ចារ្យ..ស្អាតដូចអាភាចែងចាំងគ្រប។ ៦.នេះហើយសហស្សវត្សរ៍ថ្មី.....វឍ្ឍនៈសម័យផ្កាយរណប វិជ្ជាសម័យដូរបានសព្វ.........ឱយបានសមស្របចិត្តប្រាថ្នា។ ៧.សូមស្លេះរឿងនេះត្រឹមនេះសិន.ព្រោះមិនសូវប៊ិនពាក្យអក្ខរា ឱយជួនទំនងតាមព្រឹត្តិការណ៍........រាយរាប់ពិស្ដារជួនពិរោះ។ ៨.ហើយសូមនិទានរឿងសើចម្ដង.ដែលជាប់ទាក់ទងរាងសម្ផស្ស លាបថ្នាំឫសឈើគ្រូផ្លុំស្ដោះ..ចង់ឱយធំដោះខ្ពស់សង្ហារ។ ៩.អកុសលយប់មួយចែដុសលាប.....ដើមទ្រូងដែលទាបជាប់កាយា រួចចូលទៅកេងលក់អាត្មា.......កេងចាំប្ដីរ៉ាលក់ដូចស្លាប់។ ១០.ពេលប្ដីត្រឡប់ពីធ្វើការ..ឃើញប្រាណភរិយាស្អាតគួរគាប់ ក៏រំភើបប្រាណហើយប្រញ៉ាប់..ស្ទាបភ្នំដែលធ្លាប់នេបនិត្យនា។ ១១.ភរិយាដឹងខ្លួនភ្លេចប្រាប់ប្ដី...បានលាបថ្នាំអីលើកាយា នាំគ្នាសប្បាយលង់តណ្ហា........រួចកេងរួមគ្នាលង់លក់ទ្វេ។ ១២.ក្រោកឡើងស្រាប់តែប្ដីហើមមាត់..ឯអណ្ដាតគាត់ក៏ហើមដែរ គាត់នាំគ្នាភ័យរន្ធត់ទ្វេ..........កើតរោគអីទេចំឡែកម៉្លេះ។ ១៣.គាត់ភ័យខ្លាំងពេកក៏ទៅពេទ្យ.ឱយគេសង្គេតរោគអីចេះ ហើមមិនដឹងរឿងចំឡែកម៉្លេះ..តឹងទ្រូងស្ទើរប្រេះរោគខុសគេ។ ១៤.ពេទ្យសួរដេញដោលពិសាអី.ឬមួយឈ្លោះវ៉ៃបានហើមទ្វេ រោគមិនដែលជួបក្នុងស្រុកខ្មែរ...ចំឡែកខុសគេរោគនេះណា។ ១៥.លោកស្រីមេត្តាប្រាប់ការពិត..ឱយពេទ្យពិនិត្យគិតសិក្សា ប្រហែលរោគស្វាយឬស៊ីដា.......វះកាត់ចេញរ៉ាជាសះស្បើយ។ ១៦.លោកស្រីឮហើយភ័យញ័រប្រាណ.ឮពេទ្យឧទានគាត់ក៏ឆ្លើយ ថាកាលយប់មិញលោកពេទ្យអឺយ.ខ្ញុំលាបថ្នាំអឺយឱយដោះធំ។ ១៧.ប្ដីខ្ញុំឃើញទ្រាំមិនបាន....ចូលមករុករានមឹមដោះខ្ញុំ ខ្ញុំភ្លេចប្រាប់គាត់ចំស៊យធំ..ព្រោះលង់ទ្រនុំភ្លើងតណ្ហា។ ១៨.ខ្ញុំភ័យខ្លាំងពេកប្ដីហើមមាត់..ឯអណ្ដាតគាត់ហើមធំណា ភ្លេចគិតថាថ្នាំលាបដោះអត្តា.ឱយធំសោភាស្រស់ប្រិមប្រិយ។ ១៩.ពេទ្យឮដូច្នោះបន្លឺថា...........មិនមែនរោគាមារចង្រៃ មកបៀតបៀនកាយប្ដីអ្នកអី.សូមឈប់ព្រួយភ័យទុក្ខទោរម្នេញ។ ២០.អស់កំសួលថ្នាំបាត់ហើមរ៉ា....អណ្ដាតមាត់ជាដូចេដីមវិញ ហេតុចង់ស្អាតប្រាណបែរទោរម្នេញ.ជួញចង់ចំណេញបែរខាតបង់។ ២១.រឿងនេះមិនពិតប្រឌិតសើច......សូមកុំខឹងខើចជេរតម្រង់ រកអ្នកតាក់តែងចារចែងក្រង..ដោយមានបំណងសើចសប្បាយ។ ២២.អានរឿងកំប្លែងបំភ្លេចទុក្ខ..គ្រាន់កែអផ្សុកមានក្នុងកាយ បើេយើងបានសើចលេងសប្បាយ..ភ្លេចក្ដីខ្វល់ខ្វាយមួយពេលដែរ។ ២៣.ពាក្យចាស់ពោលថាយើងសើចច្រើន.អាយុក៏កើនចម្រើនទ្វេ រោគាព្យាធិគេចវៀសវេរ.......រាងកាយក៏ដែរនៅក្មេងវ័យ៕

Aucun commentaire:

Enregistrer un commentaire