mercredi 18 février 2009

សុំច្បាប់ចៅក្រមយកស្រូវទៅបុក

១ប.សុំច្បាប់ចៅក្រមយកស្រូវទៅបុក.ខ្ចីត្បាល់អ្នកស្រុកគេថាមិនមាន
ខ្ចីត្បាល់អ្នកផងក៏ខ្ចីមិនបាន..មកជូបកល្យាណខ្ចីត្បាល់បុកម្ដង។ ២ស.ប្រុសមកពីណាវាចាមិនសម..មកខ្ចីត្បាល់មុំមិនបានទេបង បើបងឱយថ្លៃបុកចុះនួនល្អង..មុនបុកប្រុសបងស្ទាបត្បាល់លេងដែរ។ ៣ប.សំណាងបងណាស់ឮអូនស្រដី..ឱយស្ទាបត្បាល់ស្រីរំភើបម៉្លេះទេ ស្ទាបហើយសឹមបុកស្រណុកលើសគេ....ត្បាល់ប៉ះអង្រេលាន់ឮរណ្ដំ។
៤ស.បងស្ទាបត្បាល់អូនគ្មានចន្លោះអ្វី.ធ្វើឱយត្បាល់ស្រីពើតស្ទើររលំ ឆាប់ចាប់អង្រេបុកទប់ត្បាល់មុំ...ចាំអូនជួយអុំកញ្ជែសស្ទៃរែង។
់៥ប.បើត្បាល់គ្រលែងបងជ្រែងជើងទប់.ខ្លាចដួលបំពុបអស់ស្រូវមិនលែង រែងអស់ចិត្តហើយបងប្រឹងជំទែង..បុកត្បាល់អូនឯងទាល់អស់ចិន្ដា។

៦ស.ពេលបងបុកខ្លាំងកុំលើកអង្រេ.ផុតមាត់ត្បាល់ស្នេហ៍ខ្លាចផ្លាតជីវា នាំបែកមាត់ត្បាល់ខានបុកទៀតរ៉ា..បើស៊យរៀមរាបែកក្បាលអង្រេ។ ៧ប.សូមអូនកុំភ័យបងមិនឱយភ្លាត់.រូបបងបុកស្ទាត់ជំនាញពូកែ អង្រេបងវែងបុកមិនប្លាតទេ..ឯត្បាល់មាសមេធំហើយជ្រៅផង។ ៨ស.បើស្ទាត់ជំនាញបងបុកឱយយូរ..ត្បាល់អូនអាចស៊ូទ្រាំបានណា៎បង បងបុកហើយឆ្កៀលអូនស្រៀវកន្លង.ខ្លាចអង្រេបងបុកបែកឈើឆ្កៀល។ ៩ប.សូមអូនកុំព្រួយចាំមើលនួនល្អង..ទុកចិត្តលើបងរឿងបុកហើយឆ្កៀល ឆ្កើសតាមចង្វាក់គាស់កៀនកណ្ដាល.យឺតញាប់ខ្លាំងស្រាលបានដូចប្រាថ្នា។ ១០ស.បុកស្រូវមួយក្អីហេតុអីប្រុសបង.ហេវហត់កន្លងស្ទើរដាច់សង្ខារ ប្រុសអួតពូកែបានតែវាចា..........ណ្ហើយចោះរៀមរាសម្រាកចុះបង៕ ច្រៀងដោយស្មានម៉ាញតែងបន្ថែមដោយផាត់រឿន

Aucun commentaire:

Enregistrer un commentaire