១.ឧតុវស្សាមានបុណ្យភ្ជុំ.......ញាតិមិត្រជួបជុំលែនដូនតា
សែនព្រលឹងខ្មោចក្នុងវេហា..មានម្ហូបអាហារឧទ្ទិសថ្វាយ។
២.អាចែមេម៉ាយរស់ឯកា.......ប្ដីអស់សង្ខារគាត់ខ្វល់ខ្វាយ
គោរពផ្នូរប្ដីមិននឿយណាយ.....ឯទួលស្រែឆ្ងាយពីភារា។
៣.ទៅដល់ផ្នូរប្ដីអុចធូបបន់.....អង្គុយលើរន្ធកង្កែបណ៎ា
ឱនកាយប៉ាយងើបឧទ្ទិសថា..ស្មោះត្រង់ប្ដីចា៎!ហើយគោរព។
៤.កង្កែបនឹកស្មានថាយប់ហើយ.គ្មានវិភាអឺយងងឹតស្លុប
ក៏ស្ទុះចេញឡើងហើយបុកពុប....រួចធ្លាក់វិញតុបចូលរន្ធវា។
៥.អាចែនឹកស្មានព្រលឹងប្ដី...មកស្ទាបលេងឥវ៉ាន់អាត្តា
ក៏បន្ទានប្រាណអង្គកាយា..ហើយចេញវាចា«លេងចុះបង!»។
៦.កាលបងនៅរស់ចូលចិត្តទ្វេ.ស្ទាបលេងហូរហែញឹកកន្លង
ឥល៉ូវស្រាប់តែព្រលឹងបង........មកស្ទាបលេងផងលេងចុះណា៎។
៧.កង្កែបលោតបុកប្រឡោះភ្លៅ.ប្រឹងលោតចេញទៅរកអាហារ
នឹកស្មានថាយប់លោតយាត្រា.......ចេញមិនរួចណា៎ធ្លាក់ចូលរន្ធ។
៨.ប្រឹងលោតចេញទៅអស់សន្ធឹង.លោតបុកភឹងៗយូរទៅអន់
បុកហើយបុកទៀតមិនអាចធន់....ក៏សន្លប់ធ្ងន់ភ្នែកជាំខៀវ។
៩.អាចែនឹកស្មានព្រលឹងប្ដី.....មកស្ទាបអីអីឱយគាត់ស្រៀវ
ស្រាប់ឃើញកង្កែបភ្នែកជាំខៀវ..កង្កែបឈាមរាវសាកមេម៉ាយ។
១០.ចែលាន់មាត់«យីស!ក្លាហានផង».ចង់មកសាកល្បងគ្រុំមេម៉ាយ
មិនទាន់ស្គាល់នូវមហន្តរាយ.......ទាល់តែស្លាប់កាយអសារបង់៕
ផាត់រឿន
lundi 16 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire