១.គ្រួសារលោកសង្គមបាញ់លលក..មានបុត្រពន្លកឈឺស្គមប្រាណ
ម្ដាយសែនព្រួយនឹងបុត្រកល្យាណ..មានទុក្ខជាប់ប្រាណជាហូរហែ។
២.កូនគាត់ស្គមស្គាំងគ្រុណផ្ដាសាយ.ជួនរាគរូសម្ដាយគ្មានទំនេរ
រក្សារថែទាំថ្នមបំពេរ..ខ្លាចកូនមាសមេអស់សង្ខារ។
៣.ភ័យពេកសម្រេចនាំបុត្រស្ងួន..រកគ្រូមើលខ្លួនកូនស្ងួនភ្ងា
ក្រែងខ្មោចធ្វើឬខុសមេបា..ម្ដេចមានរោគាប្រចាំកាយ។
៤.មកជួបគ្រូហ្មរលើកដៃប្រណម្យ..សូមមេត្តាខ្ញុំគាត់បរិយាយ
កូនគាត់រាករូសគ្រុនផ្ដាសាយ..រីឯរូបកាយស្គាំងស្គមទ្វេ។
៥.គ្រូឃើញទារកសាច់ស្លេកស្លាំង.រូបកាយស្គមស្គាំងផ្លែកខុសគេ
សួរម្ដាយ«ប្ដីមឹមដោះអ្នកទេ?».ម្ដាយខ្មាស«ឆ្លើយទេ»អត់មឹមផង។
៦.គ្រូថាត្រូវនិយាយការពិត..ងាយស្រួលពិនិត្យព្យាបាលផង
គ្រូសួរបញ្ជាក់ពីរបីដង..ទើបគាត់ឆ្លើយឆ្លង«មឹមមែនហ្នឹង»។
៧.គ្រូប្រាប់ឈប់ឱយប្ដីមឹមដោះ..កូនង៉ានឹងរស់ជារឹងបុឹង
កូនអ្នកធ្លាក់ខ្លួនស្គមអញ្ចឹង.ព្រោះឪវាប្រឹងមឹមឡើងខ្សោះ។
៨.ម្ដាយជឿតាមគ្រូឈប់ឱយប្ដី.មឹមដោះស្រីថ្លៃពីពេលនោះ
ស្រាប់តែកូនគាត់ជាស្រស់បស់..ដោយមានទឹកដោះមឹមហូរហៀ។
៩.កូនជាស្រួលបួលស្រាប់តែប្ដី..ស្រកសាច់រាល់ថ្ងៃឥតរោគា
ស្គមទៅៗស្ទើរក្ស័យជីវា..ព្រោះអីភរិយាឈប់ឱយមឹម។
១០.ប្ដីស្គមដូចអ្នកកឹកកញ្ឆា..ទុក្ខក្នុងឱរាអស់សង្ឃឹម
តូចចិត្តភរិយាឈប់ឱយមឹម..រស់នៅឥតខ្លឹមសារអ្វីឡើយ។
១១.សម្រេចចិត្តចុះចោលភរិយា..នៅយូរអត្តាក្សិណក្ស័យវើយ
រកស្រីផ្សេងទៀតក្រែងជាសះស្បើយ.ធាត់ដូចមុនអើយចិត្តក្ដុកក្ដៀត។
១២.បុរសកំសត់សំណាងណាស់..រកឱសប្រទះឈើងាប់ទៀត
បានជួបមេម៉ាយខំខ្មីឃ្មាត..រកប្ដីក្មេងស្អាតក៏ជួបគ្នា។
១៣.មេម៉ាយរឺត្រែតទ្រព្យស្ដុកស្ដម្ភ.រស់នៅមនោរម្យតែឯកា
កើតក្ដីអផ្សុកក្នុងកាយា..នឹកចង់បានស្វាមីវ័យក្មេង។
១៤.គាត់បានជួបបុរសពោះម៉ាយ..ចិន្ដារីករាយប្រឡែងលេង
ថ្នាក់ថ្នមឱបថើបប្ដីនៅក្មេង..មេចាស់ប៉ះក្មេងរំភើបក្រៃ។
១៥.រៀបការហើយបានមួយអាទិត្យ.ប្ដីក្មេងស្គមស្វិតឈឺល្ហិតល្ហៃ
រាករូសគ្រុនក្ដៅឱយយាយភ័យ..ប្ដីអញកើតអីផ្លែកអស្ចារ្យ។
១៦.គាត់នាំប្ដីទៅមន្ទីរពេទ្យ.....ពិនិត្យសង្គេតរករោគា
/>analyse ឈាមសព្វប្រការ..ឥតឃើញរោគាពេទ្យសែនឆ្ងល់។
១៧.ពេទ្យប្រាប់ទៅយាយរោគចម្លែក.analyse វែកញែកគ្មានសល់
ឬមួយទាស់ចំណីពេទ្យងឿងឆ្ងល់..សូមយាយជួយផ្ដល់នូវការពិត។
១៨.យាយថាប្ដីញ៉ាំដូចខ្ញុំដែរ..ញ៉ាំលើសត្រង់តែមឹមដោះស្វិត
ទើបការហើយថ្មីមឹមអត់គិត............ជំរាបការពិតគ្រប់ប្រការ។
/>១៩.អញ្ចឹង!មឹមដោះហួស délai!...ជួយមិនរួចេទេពទ្យវាចា
ប្ដីដាច់ដង្ហើមក្ស័យជីវា...ទាស់នឹងអាហារដោះហួស délai៕
ផាត់រឿន
lundi 16 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire