samedi 14 février 2009

ដោះប៉ុនក្រូច

១-មិត្តបីនាក់ស្មោះស្ម័គ្រភក្ដី....ចៃដន្យអីត្រីមិត្តជួបគ្នា
លោតឱបកាយសប្បាយក្លៀវក្លា...នាំឱយចិន្ដារំភើបក្រៃ។
២-ត្រីមិត្តជជែកពិភក្សា...........សួរសុខទុក្ខា ភរិយាថ្លៃ
ព្រមទាំងគ្រួសារកូនប្រុសស្រី........រួចរក​ស៊ីអ្វី មិត្តថ្លៃថ្លា។
៣-ត្រីមិត្តសែនត្រេកអរកន្លង......បានជួបគ្នាម្ដងផឹកជុំគ្នា
និយាយរឿងសើចលេងផងណា....រីករាយអស្ចារ្យអ្នកទាំងបី។
៤-ដល់ពេលស្រវឹង គេសួរគ្នា.....យើងបានរៀបការយូរហើយវ៉ី
ចង់ដឹងថាកាលនៅក្មេងវ័យ....ការហើយថ្មីៗស្រីធ្វើយ៉ាងណា។
៥-មិត្តពោ ប្រពន្ធអញនាងខ្លាច..លូកស្ទាបស្រីខ្វាចដាច់ហត្ថា
ទំរាំបានខ្លួនមួយសប្ដាហ៍............ឥល៉ូវជីវាកេសអញញយ។
៦-មិត្តថ្លុង ប្រពន្ធអញហ៊ុមជិត.......ចងក្បិនរុំរឹតមិនព្រមឱយ
ឥល៉ូវងាកកេសៗអញញយ.........មិនដកមេឱយខឹងខ្នក់ខ្នាញ់។
៧-មិត្តឆ្មា ប្រពន្ធអញខុសគេ......គឺស្រីមាសស្នេហ៍ឡើងលើអញ
នាងចាប់សម្រាតអាវខោអញ........អញភ័យញ័រចាញ់ច្រាបមាសមេ។
៨-មិត្តពោថាដោះប្រពន្ធអញ.ស្ទាបលេងស្រៀវស្រាញអ្វីម៉្លេះទេ
ប៉ុនក្រូចពោធិសាត់ដោះមាសមេ.ពេញចិត្តអញទ្វេល្អអស្ចារ្យ។
៩-មិត្តថ្លុងថា ប្រពន្ធអញវិញ.......ដើមទ្រូងពោរពេញធំមហិមា
ដោះប៉ុនក្រូចថ្លុងល្អណាស់ណា.បានស្ទាបកាយាស្រៀវស្រើបក្រៃ។
១០-មិត្តឆ្មាសូមក្លើ ស្ដាប់ការពិត.ប៉ុនក្រូចឆ្មា.មិត្តពោ តបស្អី!
ដោះប៉ុនក្រូចឆ្មា!តូចណាស់វ៉ី......មិត្តថ្លុងស្រដី តូចម៉្លេះអា!។
១១-ចុះអ្ហែង!ស្ទាបអង្អែលយ៉ាងម៉េច?..ប៉ុនបូសទ្រនិចមឹមយ៉ាងណា
មិត្តពោមិត្តថ្លុងស្រែកព្រមគ្នា.ដោះប៉ុនក្រូចឆ្មា!តូចណាស់ល្បង។
១២-មិត្តឆ្មាក៏ស្រែកតបទៅភ្លាម.អ្ហែងនៅឱយស្ងៀមកុំឆ្លើយឆ្លង
អញមិនទាន់បរិយាយចប់ផង...............ឆ្លើយកាត់ឌឺដងមិនដឹងអី។
១៣-ប៉ុនក្រូចឆ្មាគ្រាន់តែក្បាលដោះ!..ចំណែកតួដោះធំប៉ុនល្អី
ក្រូចថ្លុង.ពោធិសាត់មកអួតអី!...រួចមិត្តទាំងបី ហ៊ោកញ្ជ្រៀវ៕
​ ផាត់ រឿន

Aucun commentaire:

Enregistrer un commentaire