mardi 17 février 2009

ផ្ទាត់ពងចិន

១.ចិនធ្វើចំការនៅស្រុកស្រែ........ដាំជីបន្លែល្អស្រស់ខ្ចី
ថែទាំស្រោចទឹកនឿយហត់ក្រៃ.បោចស្មៅជ្រោយដីរៀលរាល់ថ្ងៃ។
២.ថ្ងៃមួយគាត់ស្លៀកខោបារាំង.ឱនកាត់ជីតាំងអោស្រស់ខ្ចី
លេចពងរយោងរលងក្រៃ........តាមជើងខោខ្លីខោបារាំង។
៣.ពេលនោះខ្មែរម្នាក់ដើរក្រោយខ្នង.ឃើញចឹកលេចពងលូកផ្ទាត់ម៉ាំង
ចឹកគាត់ចុកចាប់ឈឺហួលខ្លាំង..ខ្មែរស្រឡាំងកាំងភ័យកន្លង។
៤.គាត់ឱនកាត់ជីមិនដឹងខ្លួន....ត្រូវខ្មែររុកកួនផ្ទាត់ពងផង
ខ្មែរផ្ទាត់ពងលេងបែបទំនង..ហើយគ្មានបំណងធ្វើបាបចឹក។
៥.ចឹកខឹងណាស់ទៅប្ដឹងមេឃុំ.....កាត់ក្ដីជំនំសុំសងសឹក
សុំផ្ទាត់ពងវិញឱយស្គាល់ចឹក..គាត់រៀនផ្ទាត់ថ្នឹកផ្ទាត់ម្រាម៤។
៦.ខ្មែរទទួលសារភាពកំហុស..ឱនកាយសុំទោសចឹកគុំគួន
សុំផ្ទាត់សងវិញយ៉ាងមាំមួន....ឱយឈឺដឹងខ្លួនចុកដូចចឹក។
៧.ចឹកផ្ទាត់ពងវិញពួយម្រាម៤...កំហឹងគុំគួនផ្ទាត់សងសឹក
តាមពិតម្រាមមួយឈឺធ្ងន់ឆ្អឹក..ម្រាម៤របស់ចឹកមិនសូវឈឺ៕
ផាត់រឿន

Aucun commentaire:

Enregistrer un commentaire