១.កំលោះខ្មែរម្នាក់មានពួកម៉ាក..ចត្តិល្អស្មោះស្ម័គ្រជាតិវៀតណាម
បែកខានជួបគ្នាជាយូរឆ្នាំ.....ចៃដន្យបាននាំឱយជួបមិត្ត។
២.មិត្តវៀតណាមទើបរៀបការ..បាននាំភរិយាស្អាតវិសិដ្ឋ
ឱយស្គាល់សំឡាញ់ខ្មែរល្អពិត..ស្និតស្នាលប្រណិតចិត្តស្មោះទ្វេ។
៣.មិត្តយួនក៏បបួលសំឡាញ់ខ្មែរ.ទៅសំណាក់់ដែរនៅផ្ទះគេ
ព្រោះនឹកសំឡាញ់ខ្លួនខ្លាំងទ្វេ.បានបែកច្រើនខែឆ្នាំមកហើយ។
៤.មិត្តខ្មែរឃើញសម្ផស្សភរិយា.មិត្តខ្លួនសោភាគេក៏ឆ្លើយ
បដិសេធមិនទៅផ្ទះគេឡើយ..ទ្រាំមិនបានវើយនាំខូចការ។
៥.ក្លើយួននៅតែបង្ខំទៀត.អូសទាញខ្មីឃ្មាតមិត្តស្ងួនភ្ងា
ចង់ឱយសម្លាញ់ស្គាល់ផ្ទះគ្នា........រស់លើនាវាទូកដរធំ។
៦.មិត្តបង្ខំពេកឆ្លើយដោះសារ.ដេកមមើណា៎ខ្លាចគ្រោះធំ
មមើធ្លាក់ទឹកស្លាប់មិនសម......ក្លើកុំបង្ខំនាំវរវឹក។
៧.មិត្តយួនអះអាងនៅការពារ.ចង់ជួបសន្ទនាបែកយូរនឹក
បានជួបគ្នាម្ដងយើងស៊ីផឹក..រហូតទល់ព្រឹកទាំងអស់គ្នា។
៨.ក្លើអង្វរពេកក៏ព្រមទៅ..សប្បាយពេកកូវបានសន្ទនា
ពីរឿងរកសីុកិច្ចការងារ....សុខទុក្ខគ្រួសារសព្វគ្រប់ផង។
៩.ស៊ីផឹករួចហើយចូលនិន្ទ្រា..ស្រាប់ខ្មែរស្ទុះស្ទារដើរកន្លង
សំឡាញ់ដែលដេកកំដរផង......រួចដើរតម្រង់រកធ្លាក់ទឹក។
១០.មិត្តយួនស្ទុះភ្លេតទៅចាប់អាវ.ទាញថយលឿនរ៉ាវភ័យវវឹក
ឃើញក្លើមមើចង់ធ្លាក់ទឹក..នឹកភ័យសន្ធឹកអាណិតក្លើ។
១១.មួយយប់ទាបភ្លឺខ្មែរក្រោកដើរ..ពុតជាមមើធ្វើបាបក្លើ
ធ្វើឱយមិត្តយួនងោកងក់សឺ.ធ្មេចលក់ទាបភ្លឺលក់សូន្យឈឹង។
១២.ខ្មែរខិលបានដៃក៏ក្រោកដើរ..ពុតជាមមើដើរសំឡឹង
សំដៅគ្រែភរិយាមិត្តខ្លួនហ្នឹង.ចូលស្ទាបស្ងាត់ឈឹងឥតវាចា។
១៣.នាងស្មានតែប្ដីខំសម្ងំ..ឱយខ្មែរបន្លំចូលចាត់ការ
ធ្វើតាមចិត្តចង់ក្ដីប្រាថ្នា..ស្រណុកកាយាថ្ងូរស្រួលក្រៃ។
១៤.ដកមេរួចហើយចេញមកក្រៅ.ដើរសំដៅទៅដេកធ្វើហី
មិនឱយសំឡាញ់គិតសង្ស័យ..នេះមិត្តអប្រិយឆីប្រពន្ធមិត្ត។
១៥.មួយសន្ទុះមកគាត់ចង់ទៀត.ក៏លបលួចឆ្លៀតចូលទៅយិត
តាមចំណង់ខ្លួនឱយអស់ចិត្ត..មមើឆ្លាតពិតយិតឆ្ងាញ់ដៃ។
១៦.ប្រពន្ធសំឡាញ់ស្អាតអស្ចារ្យ.ឃើញភ្លាមឱរារែងបេត្តី
ចង់ក្រេបរស់ជាតិកែវចរណៃ....នេះមិត្តអប្រិយចិត្តសាមាន្យ៕
dimanche 22 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire