១.មានកសិករម្នាក់គាត់ធ្វើស្រែ..ភ្ជួររាស់ដីតែនឹងគោមេ
បានភោគផលមកខ្លះសងគេ..លំបាកគ្មានល្ហែក្នុងគ្រួសារ។
២.ព្រឹកមួយគាត់បានភ្ជួរដីស្រែ..ពីព្រហ៊ាមដែរនឿយកាយា
ឃ្លានបាយទឹករងចាំភរិយា.រួចដាក់ភ្ជួររ៉ាយកគោលាង។
៣.ដឹកគោទៅលាងនៅឯបឹង..គាត់ខិតខំប្រឹងដុសសងខាង
ខំដុសលើក្រោមក្រោយចំហៀង.ឱនងើបអែនផ្អៀងលាងស្អាតល្អ។
៤.លាងគោរួចហើយគាត់នឹកចង់..ដោយឃើញរន្ធព្រង់មេគោល្អ
គាត់ឡើងពាក់ភ្លេតប្រឹងហបក..........ទាល់ចេញទឹកក៏អស់ចិន្ដា។
៥.ចៃដន្យពេលនោះប្រពន្ធគាត់..ទូលបាយដើរកាត់កៀនបឹងរ៉ា
ក៏ឃើញប្ដីកំពុងចាត់ការ..ក្ដិតមេគោរ៉ាចិត្តឆួលក្ដៅ។
៦.ដោយខ្លាចប្ដីខ្មាសគាត់ពួនមើល.ថាកញ្ចាស់ព្រើលនឹកហ្មងសៅ
បើសិនញាតិឃើញម៉្លេះអាស្រូវ.......ខ្មាសអស់ញាតិផៅនៅភូមិឋាន។
៧.ប្ដីគាត់សម្ភោធក្ដិតគោហើយ.មិននៅកន្តើយរួសរាន់ប្រាណ
រងចាំភរិយាកែវកល្យាណ..ដោយគាត់ស្រេកឃ្លានហេវហត់ណាស់។
៨.ភរិយាទូលបាយមកជួបប្ដី..ធ្វើមិនដឹងអីខ្លាចប្ដីខ្មាស
ក៏រៀបបាយទឹកយ៉ាងរហ័ស..គិតប្ដីឃ្លានណាស់ហេវហត់ផង។
៩.កំពុងហូបបាយឆ្ងាញ់ពិសា..សំឡេងល៉ូឡាខ្លាំងកន្លង
ពួកព្រានដេញឈ្លូសស្រែកអឺងកង..ស្រែកឮរំពងព្រៃព្រឹក្សា។
១០.ប្ដីឮសំឡេងលាន់អឺងកង..ព្រឺព្រួចឆ្អឹងខ្នងក៏សួរភរិយា
សំឡេងអីលាន់ឮខ្ទ័រខ្ទារ..គួរខ្លាចម៉ែវា!កណ្ដាលព្រៃ។
១១.ប្រពន្ធឆ្លើយតបទៅប្ដីថា..គេមកចាប់ណា៎ប្រុសអប្រិយ
ប្រុសធើក្ដិតគោកណ្ដាលថ្ងៃ..ចាប់យកទៅវ៉ៃសម្លាប់វឺយ។
១២.ប្ដី់ដូច្នោះភ័យស្លន់ស្លោ.ឆ្អែតបាយក្រោកឈរមិនកន្តើយ
ស្ទុះរត់យ៉ាងលឿនគេចខ្លួនអឺយ.ខ្លាចគេចាប់ហើយមុខខ្មៅរោល។
១៣.ពួកព្រានដេញឈ្លូសស្រែកស្ទាក់ស្កាត់.តាមដានឈ្លូសសត្វបាត់ស្រមោល
មកជួបម្ចាស់ស្រែនៅតែលតោល............ហើយព្រានបន្ទោលសួរគាត់ថា។
១៤.អ្នកឃើញឈ្លូសរត់កាត់មកទេ?..ប្រពន្ធអ្នកស្រែឆ្លើយតបថា
នុះ!ប្ដីខ្ញុំកំពុងដេញវា..រត់ត្រង់នោះណា៎ចង្អុលប្រាប់។
១៥.ព្រានឮដូច្នោះរត់យ៉ាងលឿន..ខំបន្ថែមល្បឿនឱយទាន់ឆាប់
ក្រែងល៎អ្នកស្រែគាត់សម្លាប់..ឬមួយក៏ចាប់ឈ្លូសនោះបាន។
១៦.ពួកព្រានរត់លឿនទាន់អ្នកស្រែ.ស្រែកស្ទាក់ហូរហែចាប់ឱយបាន
ប្រយ័ត្នរត់រួចនាំស៊យប្រាណ..ពួកយើងខានបានឆីសត្វព្រៃ។
១៧.អ្នកស្រែភ័យណាស់គេតាមទាន់..ខ្លាចគេចាប់ហាន់ខ្លួនអប្រិយ
ណាមួយហេវហត់ទន់ជើងដៃ..ងាកក្រោយតដៃវ៉ៃពួកព្រាន។
១៨.គាត់ស្រែក«ឈប់អ្នកទាំងអស់គ្នា!..ក្ដិតគោអញរ៉ាពួកឯងហ៊ាន
មកដេញចាប់អញទាំងបំពាន..ហើយពួកឯងគ្មានចិត្តមេត្តា។
១៩.ពួកព្រានឮហើយស្រឡាំងកាំង.ឆ្លើយតបយើងទាំងអស់គ្នាណា៎
រត់តាមដេញឈ្លូសសត្វព្រៃរ៉ា..មិនចាប់អ្នកណាក្ដិតគោអី!។
២០.អ្នកស្រែឮហើយពោលៈឱ!អញ.គិតដល់ខ្លួនចាញ់បោកស្រីថ្លៃ
ដែលជាភរិយាឆ្លាតឈ្លាសវៃ..........ដាក់គូថដល់ដីថ្ងូរខ្មាសគេ៕
samedi 21 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire