១.ក្មេងស្រីម្នាក់រត់លេងក្នុងទីធ្លា..ឃើញមាន់គោកវាឡើងពាក់មាន់មេ
ហើយរងាវទទះស្លាបភឹលដែរ....ដេញកៀងមាន់មេរត់ផ្អើលឆ្លេឆ្លា។
២.នាងឃើញអញ្ចឹងរត់វឹងទៅប្រាប់ម៉ាក់.មាន់គោកឡើងពាក់ញឹកញាប់អស្ចារ្យ
ពាក់ឡើងដប់ដងមួយល្ងាចនេះណា៎...ម៉្ដេចវាខ្លាំងក្លាម៉្លេះណា៎ម៉ាក់អើយ។
៣.ម្ដាយឮដូច្នោះគាត់ក៏វាចា....កូនទៅប្រាប់ប៉ាឱយលឿនឡើងវើយ
ឱយប៉ាធ្វើដូចអាគោកយើងអឺយ...កូនស្រីឮហើយក៏ទៅប្រាប់ប៉ា។
៤.ប៉ាឮដូច្នោះក៏សួរទៅកូន....អាគោកមាំមួនខ្លាំងមហិមា
វាពាក់តែមេមួយឬយ៉ាងណា?...កូនស្រីឆ្លើយថាមេច្រើនណាស់ប៉ា។
៥.ឪពុកឮហើយឆ្លើយទៅកូនខ្លួន.ទៅប្រាប់ម្ដាយស្ងួន!ប៉ាខ្លាំងដូចគ្នា
បើមានមេច្រើនដូរតាមប្រាថ្នា...បែបខ្លាំងលើសអាគោកផងពិសី។
៦.ម្ដាយឮកូនប្រាប់ថ្លៃក៏វាចា...ម៉ាក់តែមួយប៉ាឯងដេកភ្លេចវ៉ី
ម៉ាក់កេស!ប៉ាឯងសម្ងំធ្វើហី.....អួតគ្រាន់បើអីវាមិនខ្មោចទេ។
៧.កូនស្រីរត់វឹទៅជម្រាបប៉ា...ម៉ាក់និយាយថាៈប៉ាមិនខ្មោចទេ
ម៉ាក់តែមួយប៉ាដេកភ្លេចរាប់ខែ. បើមិនកេសទេមុខតែអត់ហើយ។
៨.ម្ជូរត្រីរាល់ថ្ងៃលេបមិនចូលទេ..ម្ហូបក្រុងម្ហូបស្រែផ្លាស់ប្ដូររឿយៗ
ទើបប៉ាលេបរួចមានកម្លាំងវើយ.....មិនទ្រមក់ឡើយផ្លែកមាត់រាល់ថ្ងៃ៕
dimanche 22 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire