lundi 16 février 2009

កូនចាក់មួយសម

១.គ្រួសារលោកថីបីនាក់កូន..រសៀលនាំស្ងួនកេងសម្រាក
និន្ទ្រាលង់លក់ទាំងបីនាក់..កូនប្រុសតូចភ្ញាក់ហើយដាស់ម៉ែ។
២.កូនយំទារញ៉ាំភត្តភោក្ដា......ម៉ែនាំបុត្រារូសរាន់ទ្វេ
រៀបមីមួយចាននិងសមដែរ.....ម៉ែនៅមើលថែថ្វីចំណាន។
៣.ប៉ាភ្ញាក់ពីកេងស្រាប់«ខក្ដឹង».បះឡើងត្រង់ភ្លឹងទ្រាំមិនបាន
ស្រែកហៅភរិយាកែវកល្យាណ..ហាក់ដូចសំខាន់ព្រោះចង់ឆី។
៤.ឮស្វាមីហៅដូចសំខាន់.....គាត់ក៏រូសរាន់ទៅជួបប្ដី
ទៅដល់គាត់ទាញដៃពិសី....ដកមេទាំងថ្ងៃចឺតណាស់អ្នក។
៥.កូនបាត់ម្ដាយយូរដើរមកតាម..ស្រាប់ឃើញស្រម៉ាមប៉ាលើម៉ាក់
ឮម៉ែស្រែកស្មានប៉ាវ៉ៃម៉ាក់..ស្ទុះភ្លេតទៅចាក់ប៉ាមួយសម។
៦.ឪពុកភ្ញាក់ព្រើតត្រូវរបស់កូន.ស្ទុះបង្រាស់ខ្លួនដាច់ស្រួលល្ម
បែរមើលក្រោយឃើញកូនកាន់សម.អស់សំណើចព្រមគ្នាពីរនាក់។
៧.នេះហើយរួមរក្សមិនចាក់សោរ.កូនទាមទាន់ទោរមួយសមជាក់
ចាក់ចំក្ដិតប៉ាឈឺលោតភ្ញាក់..ដាច់ស្រួលលោតធ្លាក់ពីលើគ្រែ៕
ផាត់រឿន

Aucun commentaire:

Enregistrer un commentaire