១.យាយតាជាស្វាមីភរិយា..រួមរស់ជុំគ្នាច្រើនទសវត្ស
មិនដែលទាស់ទែងខ្វែងឮមាត់..ថ្ងៃមួយប៊ិសព្រាត់បែកបាក់គ្នា។
២.តាគាត់អផ្សុកបានសួរយាយ..ឈរនៅមិនឆ្ងាយពីអត្តា
តាំងពីយើងការហើយកាលណា..មិនដែលឃើញរ៉ាគូថយាយឯង។
៣.យាយឮដូច្នោះលាត់សំពត់..បែរគូថជាំអុតខ្មៅដូចផ្សែងំ
បង្ហាញតាឱយគាត់វង្វែង..ហើយរលំគ្រេងលែងបំរាស់។
៤.ងើបពីសន្លប់តាវាចា..ប្រាប់ប្រពន្ធថាសុំលែងលះ
បើទ្រាំនៅទៀតប្រាកដណាស់.នឹងស្លាប់ខានចាស់ជាមិនខាន។
៥.យាយគាត់ប្រកែកមិនលែងទេ..មុខតាខ្មៅអែគិតខកប្រាណ
ក៏រកមេធាវីល្បីចំណាន..ប្ដឹងលែងឱយបានដូចបំណង។
៦.តុលាការកោះហៅយាយនិងតា..ចូលក្នុងសាលាដំបូងផង
ចៅក្រមហៅតាសួរសាសង..ម្ដេចមានបំណងលែងភរិយា។
៧.តាឆ្លើយយើងបានគ្នាច្រើនទសវត្ស.មិនដែលឮមាត់ទាស់ប្រេះឆា
ហេតុដែលខ្ញុំសុំលែងភរិយា.....ដោយគូថយាយអាក្រក់សាមាន្យ។
៨.គូថយាយខ្មៅជាំឃើញសែនខ្ពើម.លោកឃើញក៏ឆ្អើមពុលមិនខាន
ចៅក្រមឮហើយក៏ឧទាន..........សួរយាយគាត់ហ៊ានបង្ហាញទេ។
៩.បង្ហាញគូថយាយឱយចៅក្រម..បានឃើញទើបសមពិតមែនដែរ!
ស្ដាប់តែពាក្យតាមិនល្អទេ..សូមយាយគ្នាន់គ្នេរបង្ហាញមក។
១០.យាយឮដច្នោះលាត់បង្ហាញ.ឥតគិតសូញសាញខ្មាសអស់លោក
ចៅក្រមឃើញភ្លាមក្បាលងីកងោក.......រួចក៏ដួលខ្ពកបាត់ស្មារតី។
១១.ចៅក្រមដឹងខ្លួនបន្លឺថា..មិនជំទាស់តាសុំលែងយាយ
បើតានៅទៀតជីវីក្ស័យ..ចាកចោលរូបយាយនៅឯកា។
១២.យាយឮដូច្នោះខឹងមហិមា.ឈរភ្លេតហើយយាគប់ចៅក្រម
យកពងមាន់គប់ត្រូវដំណំ............ចំភ្នែកចៅក្រមឡើងជាំខ្មៅ។
១៣.ចៅក្រមច្រឡោតខឹងខ្លាំងក្លា..កាត់ទោសឱយតាលែងយាយទៅ
ថាតាមិនអាចទ្រាំរស់នៅ.........យាយគាត់ឃៅឃៅកាចម្លឹងៗ។
១៤.យាយប្រាប់ចៅក្រមទាំងទុក្ខព្រួយ.«គ្រាន់តែពងមួយជាំប៉ុណ្ណឹង
ទំរាំពងពីរព្រមទាំងលិង្គ...........បោកផ្ទប់ផឹងៗជាំប៉ុណ្ណា»!។
១៥.ប្លោកតាបោកគូថជួនផ្លាតភ្លាត់.ខ្ញុំមិនដែលមាត់រករឿងតា
គូថខ្ញុំខ្មៅជាំដោយពងតា.........សូមលោកពិចារណាគិតផង។
១៦.ចៅក្រមឮយាយពោលអញ្ចឹង..គាត់ក៏ឈប់ខឹងសើចរំពង
ថាប្លោកបោកគូថរាល់ៗដង.ច្រើនទសវត្សផងបានជាំខ្មៅ។
១៧.ចៅក្រមក៏សំរេចកាត់ក្ដី..ឱយតានិងយាយព្រមត្រូវរ៉ូវ
ចាស់ៗហើយថែទាំគ្នាទៅ..នៅមេម៉ាយព្រៅមិនល្អទេ៕
samedi 21 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire