vendredi 20 février 2009

រុយពងដាក់

១.កោះមួយឈ្មោះយោនីបុរី.ហើយមានស្ដេចស្រីថ្លៃសោយរាជ្យ
សុទ្ធតែស្រីការពារអំណាច..ចិន្ដាអង់អាចគ្រប់អាត្មា។
២.គ្រាន់តែស្នំស្រស់ស្អាតប្រិមប្រិយ..ទំរាំក្សត្រីស្អាតប៉ុណ្ណា
ខ្លួនស្រាតននលទាំងអស់គ្នា..រស់នៅរម្យនាក្នុងបុរី។
៣.ថ្ងៃមួយក្សត្រាមួយព្រះអង្គ..ទ្រង់មានចំណង់កំសាន្តព្រៃ
ទ្រង់គង់នៅនគរលិង្គបុរី..នគរឥតស្រីមានតែប្រុស។
៤.ស្ដេចនិងអាមាត្យជិះសំពៅ..ខ្យល់បក់នាំទៅដល់នូវកោះ
យោនីបុរីស្រីស្អាតឥតខ្ចោះ..ចុះដើរកាត់កោះជួបសុទ្ធតែស្រី។
៥.បានត្រូវស្រីៗចាប់ជាឈ្លើយ..ឱយបក់ផ្លិតហើយការពារថ្លៃ
តែហ៊ានជំទាស់ជីវីក្ស័យ..បើប៉ះកាយស្រីត្រូវពាធា។
៦.បុរសខ្លះឈរយាមខ្លះបក់ផ្លិត..បក់ថ្វាយបពិត្រថ្លៃសក្ដា
ខ្លះទៀតបក់រុយកុំឱយវា..ទំលើកាយាក្សត្រីវើយ។
៧.ហ៊ានប៉ះពាល់កាយស្រីណា..នឹងក្ស័យជីវាមិនខានឡើយ
ឃើញស្រីស្អាតទប់ម្ដេចបានលោកអឺយ..ចង់តែកៀកកើយកែវពិសី។
៨.គយគន់សម្ផស្សស្រីសោភា..បុរសគ្រប់គ្នាភ្លឹកស្មារតី
ភ្លេចបក់រុយទុំយោនីស្រី..ធ្វើឱយក្សត្រីភ័យស្ទុះស្ទារ។
៩.ស្រាប់តែក្សត្រាស្ទុះប្រញ៉ាប់..ចូលទៅប្រុងចាប់រុយពាធា
រុយគេចផុតក៏ប៉ះកាយា..ក្សត្រីថ្លៃថ្លាក្រេវក្រោធទ្វេ។
១០.ក្សត្រាបានប៉ះកាយក្សត្រី..ព្រះអង្គភិតភ័យគិតខ្លាចគេ
យកទៅកាត់ទោសទុក្ខធ្ងន់ទ្វេ..ហើយច្បាស់ជាគេចាប់ប្រហារ។
១១.ស្រាប់តែនឹកឃើញពាក្យដោះស្រាយ.ថាទ្រង់ប៉ះកាយដោយអចេតនា
លោតទៅចាប់រុយកុំឱយវា..ចូលពងដាក់ណា៎យោនីស្រី។
១២.ឥល៉ូវរុយពងច្រើនដេរដាស់..ក្នុងយោនីម្ចាស់ក្សត្រីថ្លៃ
ញាស់ជាដង្កូវឆីគ្មានសល់អ្វី..ព្រះនាងត្រូវក្ស័យអស់សង្ខារ។
១៣.ក្សត្រីឮហើយភ័យញ័រប្រាណ..សុំដំបូន្មានពីក្សត្រា
ធ្វើម្ដេចឱយផុតពីមរណា..ជួយយកអាសារព្រះនាងផង។
១៤.ក្សត្រាឈ្លាសវៃក៏ឆ្លើយថា..ទ្រង់យកអាសារតាមបំណង
ម្ចាស់ក្សត្រីទ្រង់ឈប់សៅហ្មង..ទ្រង់នឹងយកពងរុយឱយបាន។
១៥.ស្ដេចលូកស្ទាបយោនីក្សត្រី..ម្រាមពីរម្រាមបីស្ទាបពេញប្រាណ
ក្សត្រីស្រៀវស្រើបរំភើបប្រាណ...ពេញចិត្តកល្យាណអ្វីម៉្លេះណា។
១៦.ស្ទាបអង្អែលលេងយូរអស់ចិត្ត..ក្សត្រាឆ្លាតពិតក៏វាចា
ត្រូវតែដាក់លិង្គចូលផងណា..ទើបពងរុយវាចេញមកអស់។
១៧.ស្ដេចដាក់លិង្គចូលក្នុងយោនី..លើកជើងទាំងពីរសាប់ផស្ស
ធ្វើឱយក្សត្រីថ្ងូរឥតស្រណោះ..ថាស្រួលឥតខ្ចោះពេញចិន្ដា។
១៨.ឯពួកស្រីស្នំនិងអាមាត្យ..ឈរជិតព្រោងព្រាតជ្រួលឱរា
ចង់ធ្វើដូចក្សត្រីក្សត្រា..ស្នំម្នាក់វាចានែ៎!អាមាត្យ។
១៩.យោនីខ្ញុំរុយពងដាក់ដែរ..ឥល៉ូវត្រូវតែឯកអាមាត្យ
រាវរកពងរុយគ្រប់ល្បិចស្នៀត..ស្រីស្នំឯទៀតឆ្លើយដូចគ្នា។
២០.អាមាត្យគ្រប់គ្នាបានខិតខំ..ស្ទាបរាវលេងគ្រំស្នំគ្រប់គ្នា
ឱយស្រីរំភើបស្រើបកាយា..ហើយសង្វាសគ្នាជាណាស់អ្នក។
២១.តាំងពីនោះមកពួកសត្រី..ចង់ស្រួលស្រដីរុយពងដាក់
ឱយអាមាត្យអង្អែលថ្នមថ្នាក់..ឱបរឹតរួមរក្សសេពតណ្ហា។
២២.រុយឮពា​ក្យហ្នឹងខឹងសត្វលោក..និយាយបន្ថោកបង្កាច់វា
មិនដែលបានពងដាក់ព្រង់ផងណា..ទៅប្ដឹងទេវតាឱយបានដឹង។
២៣.ទេវតាជ្រាបហើយទ្រង់ខ្ញាល់ណាស់.មនុស្សកាមក្រាស់ហើយឥចឹង
ក៏ទូលព្រះឥន្ទរឿងអស់ហ្នឹង..ទ្រង់ជ្រាបហើយខឹងយ៉ាងខ្លាំងក្លា។
២៤.ព្រះឥន្ទទេវតាទ្រង់ខ្ញាល់ពេក..ក៏ជេរហើយស្រែកដាក់បន្ដាសារ
ឱយស្រីៗផើមគ្រប់អាត្មា..ក្មេងចាស់មរណាតរៀងមក៕

Aucun commentaire:

Enregistrer un commentaire