mercredi 18 février 2009

ពោះម៉ាយ

១.ខ្លួនបងពោះម៉ាយដើរស្ពាយអង្រេ.ត្រាច់រកត្បាល់ស្នេហ៍បុកលេងបានម្ដង
សុំខ្ចីស្រីក្មេងគេជេរឌឺដង...ខកអស់បំណងដែលប៉ងប្រាថ្នា។
២.ចាស់ទុំឱយខ្ញុំខ្ចីត្បាល់គាត់ដែរ..ប្រើមិនកើតទេត្បាល់ចាស់អស្ចារ្យ
សាច់ក៏ជ្រីវជ្រួញរួញបែកក្រឡា....ឃើញគ្មានសីវ៉ាចិន្ដាសៅហ្មង។
៣.សំណាងធំណាស់ប្រទះមុំស្រី..ឱយបងសុំខ្ចីត្បាល់ថ្លៃបានម្ដង
យកមកបុកលេងជាល្បែងស្នេហ៍ស្នង..បងស្ទាត់កន្លងបុកហើយឆ្កៀលផង។
៤.ឱ!សែនរំភើបស្រើបអស់កាយា..មុំស្រីឆ្លើយថាមិនអីទេបង
ស្ទាបត្បាល់ហើយបុកស្រណុកកន្លង..សម្រេចបំណងយើងទាំងពីរប្រាណ៕
ផាត់រឿន

Aucun commentaire:

Enregistrer un commentaire