១.កំលោះខិលខូចទើបរៀបការ..ខែកក្ដឹកណ៎ាកន្លងមក
ដល់វស្សានាំស្រីពន្លក..ទៅដកស្ទូងឆ្លូកស្រែអាត្មា។
/>២.ដើរតាមភ្លឺស្រែដើរមុនក្រោយ.ប្ដីខិលងាកញយមើលភរិយា
សាសងរៀបរាប់ក្ដីស្នេហា..កាលទើបរៀបការហើយថ្មីៗ។
៣.ពេលបងប៉ះអូនថ្លៃភ័យខ្លាច.លូកស្ទាបអូនខ្វាចរលាត់ដៃ
អូនខំស្លៀកពាក់ច្រើនជាន់ក្រៃ.បងលួងអូនស្រីលំបាកណាស់។
៤.ឥល៉ូវស្រាប់តែកេសបងញឹក......ឱយតែអូននឹកចង់អូនដាស់
ឱយបងភ្ញាក់ហើយអូនរូតរាស់....លុញទានរឹងបាស់ប៉ះហូរហែ។
៥.យប់មិញអូនស្រែកថាស្រួលណាស់.រមួលជ្រោងច្រាស់ថ្ងូរឥតល្ហែ
ស្រែកអូយបងស្រណុកម៉្លេះទេ.ពេញចិត្តមាសមេកែវកល្យាណ។
៦.ភរិយាឮហើយមុខឡើងក្រហម....គឹតប្ដីបីបមលូកលាំប្រាណ
ប្រាប់ប្ដីថាកុំនិយាយរំខាន.......ហើយឈប់និទានរឿងឥតការ។
៧.ប្ដីនៅតែបរិយាយទៀត..យើងប្រើគ្រប់ស្នៀតល្បិចស្នេហា
អូនសប្បាយចិត្តឥតឧបមា....យប់នេះទៀតណា៎យើងរួមរក្ស។
៨.ចៃដន្យឪក្មេកដើរមកទាន់..តាមក្រោយដៃកាន់កាំបិតផ្គាក់
ឥតធ្វើមាត់កស្ដាប់ឮជាក់...............ដឹងទុក្ខធុរុៈកូនពីមុន។
៩.កូនស្រីឃើញពុកដើរតាមក្រោយ.ខ្មាសពេកគេចឱយពុកដើរមុន
មិនបានប្រាប់ប្ដីឱយដឹងមុន..ឱយប្ដីជាប់កុនខ្លួនថ្លោះធ្លោយ។
១០.ឯប្ដីដើរមុខមិនដឹងខ្លួន.....ថាឪក្មេកខ្លួនដើរខាងក្រោយ
ពោលថាពេលស្រួលអូនស្រែកអូយៗ.ព្រោះបងធ្វើឱយពេញចិត្តណាស់។
១១.និយាយរឿងស្នេហ៍ប្ដីខក្ដឹង.ប៉ះឡើងត្រង់ភ្លឹងប្ដីឥតខ្មាស
លាត់ខោបង្ហាញឱយឃើញច្បាស់.ថាលិង្គបងបាស់ រឹងដូចថ្ម។
១២.លាត់ហើយងាកក្រោយបង្ហាញស្រី.ជាភរិយាថ្លៃឃើញច្បាស់ល្អ
ស្រាប់ឃើញឪក្មេកឈរច្រងោរ..ក្រោយខ្នងខ្លួនក៏ស្រឡាំងកាំង។
១៣.ឪក្មេកខឹងណាស់ស្រែកគំហោក.យីស!អាទាបថោកស្រាតទ្រមាំង
តិចកាប់មួយផ្គាត់គាត់លើកលាំង..ប្រុងកាប់កូនម៉ាំងឱយក្ស័យប្រាណ។
១៤.កូនឃើញឪក្មេកគាត់លើកដៃ..យាកាប់ខ្លួនភ័យញ័រអស់ប្រាណ
រត់គេចខ្លួនពួនព្រៃស្មសាន....ចាកចោលភូមិឋានខ្លាចឪក្មេក៕
ផាត់រឿន
lundi 16 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire