១.មីងម៉ាន់មេម៉ាយមានកូនស្រី..............នាងធំដឹងក្ដីវ័យក្រមុំ
ឃ្វាលតែគោពីតូចដល់ធំ...............មិនបានអបរុំរៀនសិក្សា។
២.ម្ដាយនៅមេម៉ាយគាត់ខំណាស់..កិច្ចការស្អេកស្កាស់ធ្វើចំការ
ដាំម្ទេសត្រសក់អន្លក់ផ្កា............ត្រប់ស្រួយត្រប់ខាជាហូរហែ។
៣.គាត់យកទឹកនោមមកធ្វើជី ..................មិនប្រើជីគីមីអីទេ
ដំណាំលូតលាស់មានផ្កាផ្លែ.........រែកទឹកស្រោចថែចិត្តសប្បាយ។
៤.ម្ដាយផ្ដាំឱយកូននោមដាក់ពាង....រីកូនស្រីនាងស្ដាប់តាមម្ដាយ
មកនោមដាក់ពាងទោះនៅឆ្ងាយ..ស្រីនឹកសោកស្ដាយជីធម្មជាតិ។
៥.កំពុងឃ្វាលគោនៅវាលស្រែ.......នឹកបណ្ដាំម៉ែស្រីលៃឆ្លៀត
ទៅនោមឯផ្ទះមិនឃ្លាងឃ្លាត...ប្រាប់អ្នកឯទៀតនៅជិតគ្នា។
៦.តាអើយជួយឃ្វាលគោខ្ញុំផង.......ឈឺនោមកន្លងខ្ញុំយាត្រា
ទៅនោមឯផ្ទះធ្វើជីណា...............ម៉ែខ្ញុំផ្ដាំថាធ្វើយ៉ាងនេះ។
៧.តាចាស់គាត់ខិលក៏វាចា...............នោមផ្ញើផងណាឥល៉ូវនេះ
យកទៅធ្វើជីល្អវិសេស...............ទឹកនោមតានេះល្អណាស់មុំ។
៨.ក្មេងឆោតចោទសួរទៅគាត់ថា.....នោមផ្ញើយ៉ាងណាវាលាយឡំ
ទឹកនោមរបស់តាលាយរបស់ខ្ញុំ.........ធ្វើម៉្ដេចនាងខ្ញុំយកបានតា!។
៩.ចាស់ព្រើលបញ្ជាក់ប្រាប់ទៅស្រី..........ខ្លាចលាយឡំអីស្រីចៅតា
ទឹកសល្អក់ៗរបស់តា....................ទឹកនោមថ្លាៗរបស់ចៅ។
១០.មិនច្រឡំទេ!សនិងថ្លា..................យកធ្វើជីរ៉ាល្អពេកកូវ
ដាក់បន្លែស្ទុះលឿនណាស់ចៅ........កុំគិតហ្មងសៅមិនបានការ។
១១.ក្មេងឆោតយល់ព្រមឱយនោមផ្ញើ ..តានោមស្រួលតើ!នោមទៅតា
នោមឱយបានច្រើនហើយយូររ៉ា...........នោមអស់ចិត្តតាយូរកន្លង។
១២.តាខិលនោមផ្ញើរួចស្រេចបាច់.....ក្មេងឆោតចរត្រាច់ឥតសៅហ្មង
ឱយតានោមផ្ញើស្រួលកន្លង................បានធ្វើជីផងល្អពេកកូវ។
១៣.ក្មេងឆោតទន្ទេញនូវពាក្យតា......«សល្អក់របស់តាថ្លាៗរបស់ចៅ»
ម្ដាយឮកូននិយាយរង៉ូវ..................ថ្លារបស់ចៅល្អក់របស់តា។
១៤.ម្ដាយសួរទៅកូនទន្ទេញអី...........ដូចជាមានន័យផ្លែកធម្មតា
កូនឆ្លើយប្រាប់ម្ដាយថាមានតា........នោមផ្ញើខ្ញុំណានោមដាក់កូន។
១៥.ម្ដាយឮហើយយកដៃគក់ទ្រូង..................តាចាស់ស៊ីខូងវាធើកូន
មិនមែននោមផ្ញើស៊យសោះសូន្យ.............វាកុហកកូនស្ងួនពិសី។
១៦.ក្មេងឆោតខឹងណាស់រត់ទៅវឹង.......តាកញ្ចាស់ហ្នឹងចិត្តអប្រិយ
កុហកខ្លួនផងនោមផ្ញើអី...............សងសឹកទាន់ដៃស្រីថ្លៃម្ដង។
១៧.មកជួបមុខតាស្រីខឹងណាស់.........ស្រែកខ្លាំងថាយ៉ាស់ធើខ្ញុំផង
តាកុហក ខ្ញុំខឹងកន្លង....................ខ្ញុំធើតាម្ដងឱយរួចគ្នា។
១៨.ចាស់ព្រើលឮហើយក៏ស្រដី...................ធើ ចុះចៅស្រីទូទាត់គ្នា
ធើឱយអស់ចិត្តខឹងសម្បារ................តាសុខចិត្តសារភាពកំហុស៕
dimanche 22 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire